ខេត្តប៉ៃលិន៖ ភ្ញាក់យ៉ាងខ្លាំង ដែល នាយចឺម តារាចំរៀង និងជាតារាកំប្លែងល្បីឈ្មោះមួយរូប ត្រូវបានគេចោទប្រកាន់ថា នាយចឺម បានឆាតឆ្លងឆ្លើយគ្នា ជាមួយសង្សារ របស់យុវជនម្នាក់ ធ្វើអោយយុវជនខឹងចិត្ត ក៏កើតជាចិត្តប្រច័ណ្ឌ រហូតយកឈើជ្រុង មកវាយ នាយចឺម យ៉ាងដំណំ បណ្តាលអោយ នាយចឺម រងរបួសបែកក្បាលហូរឈាម ដេជាច្រើនថ្នេ និងរងរបួសដៃទាំងសងខាង រួមទាំង ខូចខាតទូរស័ព្ទម៉ាក iPhone XS Max មួយគ្រឿងបែកខ្ទិច ទៀតផង ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ០៤ និង២០រសៀល នាថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។
ករណីនេះប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។ ដោយឡែក ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលឹកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេ ធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។ មូលហេតុជនសង្ស័យប្រច័ណ្ឌ ព្រោះជនរងគ្រោះបានឆាតទៅរកសង្សារបស់ខ្លួន។
បច្ចុប្បន្នយុវជនដែលជា ជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់ ៕