ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅព្រឹកថ្ងៃទិ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ថា កម្ពុជានឹងទទួលឥទ្ធិពល នៃជ្រលងសម្ពាធខ្ពស់ខ្សោយ ធ្វើឲ្យស្ថានភាពអាកាសធាតុនៅខេត្តចំនួន៥ ចាប់ពីថ្ងៃទី២៦ដល់២៩ ខែធ្នូ ឆ្នាំ២០១៩ នឹងចុះត្រជាក់ដល់១៧អង្សាសេ ខណៈខេត្តដទៃផ្សេងទៀត នឹងចុះត្រជាក់ដល់២០អង្សាសេ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១- ចាប់ពីថ្ងៃទី២៦-២៩ ខែធ្នូ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបឦសានមានជាអាទិ៍៖ ខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងប៉ៃលិន នឹងមានធាតុអាកាសត្រជាក់នាពេលព្រឹកដោយ៖
+សីតុណ្ហភាពអប្បបរមា មានពី១៧-១៩អង្សាសេ
+សីតុណ្ហភាពអតិបរមា មានពី២៧-៣០អង្សាសេ
២៖ បណ្តាខេត្តដទៃផ្សេងទៀត
+សីតុណ្ហភាពអប្បបរមា មានពី២០-២៤អង្សាសេ
+សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖