ភ្នំពេញ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចេញសេចក្តីប្រកាសមួយបិទផ្លូវលេខ ២, ៣ , ៤ ៥ ,២០ ,២០អា,២១,២១អា និងផ្លូវជាតិលេខ ២១ បេ ជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដោយយថាហេតុ ដោយសារតែកំពស់ទឹកជំនន់ ដោយសារតែកម្ពស់ទឹក ហក់ឡើងខ្លាំងហួស កម្រិតប្រកាសអាសន្ន។សាលារាជធានីភ្នំពេញបានចេញសេចក្តីអំពាវនាវផងដែរថា សូមបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមសហការពង្វាងចរាចរផ្លូវ២១៧ ចំណុចផ្លូវបំបែកភ្លើងស្ដុបស្ពានព្រែកជ្រៃ ទៅរង្វង់មូលនាងគួរស្រូវ ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយសារទឹកជំនន់ទឹកភ្លៀងទឹកស្ទឹងព្រែកត្នោតហូរកាត់លើផ្លូវ។នៅលើកំណាត់ផ្លូវជាតិលេខ ២០ ចំកាដូងទៅកួរស្រូវពេលនេះកំពុងតែលិចលង់ខ្លាំង មិនអាចធ្វើដំណើរ ឆ្លងកាត់បានទេ ហើយកម្ពស់ទឹកទៀតសោតក៏កំពុងតែវាយលុក ប្រជាពលរដ្ឋអ្នករស់នៅជុំវិញនោះ ទាំងប្រជាជនអ្នកនៅក្នុងភូមិ និងអ្នករស់នៅក្នុងបុរីក្នុងនោះរួមមានផ្លូវក្នុងបុរីពិភពថ្មីកួរស្រូវផងដែរ។ប្រជាជននៅក្នុងតំបន់ព្រែកជ្រៃ សង្កាត់ស្ពានថ្មបានលើកឡើងថា ទឹកចាប់ផ្តើមហូរចូលមកខ្លាំង នៅកំឡុងម៉ោង ៥ ល្ងាច ខណៈពេលពួកគាត់ចេញពីធ្វើការងារ អ្នកខ្លះមិនបានត្រៀមខ្លួនទុកមុននោះទេ ជាពិសេសនៅតំបន់បុរី វីអាយភី ហើយពេលនេះកំពុងតែជម្លៀសចេញជាបន្តបន្ទាប់ ៕