ខេត្តកណ្ដាល៖ នាយប់អាធាត្រថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មានករណីចោរឡើងលើដំបូលផ្ទះបម្រុងនឹងគាស់ដំបូលចូលលួចទ្រព្យសម្បត្តិ ភ្លាមៗនោះដោយមិនទាន់ទាំងបានគាស់ដំបូលផងក៏ត្រូវពលរដ្ឋតាមទាន់ ធ្វើឲ្យបុរសជាចោរបានសម្រេចចិត្តលោតសម្លាប់ខ្លួនពីលើដំបូលតែម្ដង។ ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពលរដ្ឋក៏បានថតវីដេអូស្ដែងៗដែលនៅក្នុងវីដេអូបានបង្ហាញពីសកម្មភាពទាំងស្រុង ដែលបានធ្វើការលោតសម្លាប់ខ្លួន ដោយគ្មានព្រឺរអារ។ រហូតមកទល់ពេលនេះសមត្ថកិច្ចនៅពុំទាន់រកឃើញអត្តសញ្ញាណពិតប្រាកដរបស់ចោរទេ ដោយនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ព័ត៌មានលំអិតយ៉ាងណាយើងនឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕