នាថ្ងៃព្រហស្បតិ៍ និងថ្ងៃស្រុក១៣ ១៤កេីត ខែកត្តឹក ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនិងថ្ងៃទី១៤,១៥ខែវិច្ឆកាឆ្នាំ២០២៤ ព្រះសង្ឃក្រោមឱវាទគ្រប់អង្គ មួយអន្លើដោយលោកអាចារ្យ គណៈកម្មការវត្ត សូមចូលរួមត្រេកអរអនុមោទនា ក្រោមអធិបតីភាព ឯក ឧត្តមអឹង ម៉ូតព្រមទាំងកូនចៅនិងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត និងថ្លែងអំណរគុណក្រៃលែងចំពោះ ឯក ឧត្តម លោកជំទាវ រួមជាមួយក្រុមញោមញាតិរួមការងារគ្រប់ រូបដែលមានសទ្ធាជ្រះថ្លាប្រកបដោយកុសលចេតនាដ៏ប្រពៃ បាននាំយកនូវត្រៃចីវរ បរិក្ខារអមផ្សេងៗ មានបច្ច័យជាដើម មកចូលរួមក្នុងពិធីបុណ្យកឋិនទានសាមគ្គី និងវេរ ប្រគេនចំពោះព្រះសង្ឃវត្តអង្គសេរី ដើម្បីចាត់ចែង និងក្រាលគ្រងកឋិនតាមពុទ្ធានុញ្ញាត។
សូមជូនពរឯក ឧត្តម លោកញោមញាតិលោកជំទាវ ព្រមទាំងបុត្រ និងចៅៗ មួយអន្លើដោយក្រុមញោមញាតិរួមការងារ គ្រប់រូប មានសុខភាពល្អបរិបូរ រកទទួលទានសមប្រកបតាមបំណង និងជោគជ័យក្នុងភារកិច្ចទាំងពួង ព្រមទាំងជួបប្រទះនូវពុទ្ធមង្គលពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈនិងពលៈកុំបីឃ្លៀងឃ្លាតឡើយ..៕