(បរទេស)៖ តាមគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖៣០នាទីរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ប្រទេសវៀតណាមមានករណីឆ្លងជំងឺ COVID-19 តែ ២៦៨ករណីប៉ុណ្ណោះ ដែលទាបខុសគ្នាឆ្ងាយ បើធៀបនឹងប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដែលសុទ្ធតែបានរកឃើញករណីឆ្លងជំងឺនេះដំបូងៗដូចគ្នា កាលពីអំឡុងខែមករា និងកុម្ភៈ។
វៀតណាមដែលមានប្រជាជនសរុបរហូតដល់ជាង ៩៧លាននាក់នោះ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងសរុប ២៦៨ករណីនោះ អ្នកជំងឺ ១៩៨នាក់ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយ និងគ្មានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ ៕