វៀតណាមមានករណីឆ្លង COVID-19 តែ ២៦៨នាក់ប៉ុណ្ណោះ ដែលទាបជាងប្រទេសផ្សេងៗឆ្ងាយ…

(បរទេស)៖ តាមគេហទំព័រ worldometer គិតត្រឹមម៉ោង ១២៖៣០នាទីរសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ប្រទេសវៀតណាមមានករណីឆ្លងជំងឺ COVID-19 តែ ២៦៨ករណីប៉ុណ្ណោះ ដែលទាបខុសគ្នាឆ្ងាយ បើធៀបនឹងប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីនជាដើម ដែលសុទ្ធតែបានរកឃើញករណីឆ្លងជំងឺនេះដំបូងៗដូចគ្នា កាលពីអំឡុងខែមករា និងកុម្ភៈ។

វៀតណាមដែលមានប្រជាជនសរុបរហូតដល់ជាង ៩៧លាននាក់នោះ ក៏បានឲ្យដឹងផងដែរថា ក្នុងចំណោមករណីឆ្លងសរុប ២៦៨ករណីនោះ អ្នកជំងឺ ១៩៨នាក់ហើយត្រូវបានព្យាបាលឲ្យជាសះស្បើយ និងគ្មានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ ៕

 

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *