រថយន្តម៉ាកធុនដ្រា មួយគ្រឿងឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះផ្អើលឆោឡោរត់ជាន់ជើងគ្នា

ខេត្តកំពង់ធំ៖ ករណីនេះកើតឡើងកាលពីវេលាម៉ោង ១៤ និង ៤០នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ នៅភូមិកំពង់រទេះ ស្ថិតក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមានឈ្មោះ អ៊ួន គ្រី ភេទប្រុស អាយុ ៦២ ឆ្នាំ។

ខូចខាត៖ ឆេះកាប៊ីនមុខ៤០%។

សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង ដើម្បីចេញអន្តរាគមន៍ផងដែរ តែមិនបានប្រើប្រាស់ទឹកនោះទេដោយប្រជាពលរដ្ឋជួយពន្លត់ទាន់ពេលវេលា៕

 

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *