ភ្នំពេញ ៖ ពេលនេះ ថៅកែស្ថានីយ៍ប្រេង PTT កូនប្រុសលោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បញ្ជូនទៅកាន់តុលាការហើយនៅវេលាម៉ោង៣រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ការសាកសួរ ។
នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានសម្រេចឃាត់ និងនាំខ្លួនលោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ ដែលជាថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលនាងកងស្រូវ ខណ្ឌដង្កោហើយ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀន វិទ្យាល័យប្រាសាទ កាលពីពេលថ្មីៗនេះ ក្រោយចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតស្រីៗនៅក្នុងបន្ទប់ទឹក ហើយត្រូវបានមហាជនផ្ទុះការរិះគន់ខ្លាំងពេញបណ្តាញសង្គម យ៉ាងកក្រើកតែម្តង៕