[ភ្នំពេញ] ៖ករណីអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតពូក យ៉ាងសន្ធោសន្ធៅ បង្ករការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាខណ្ឌក្នុងរាជធានីភ្នំពេញ កំពុងអន្តរាគមន៍បាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង ១និង២៩នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិចម្រើនផល សង្កាត់បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយរហូតមកទល់នឹងម៉ោង៥និង៣០នាទីរសៀលនេះ គឺមានរយៈពេល៥ម៉ោងមកហើយ មិនទាន់រលត់នៅឡើយទេ បែរជាកាន់តែឆេះរឹតតែខ្លាំងឡើងៗ រហូតប្រេះបែកស្រុតអាគារ បាក់ធ្លាក់ចុះមកខាងក្រោមផងដែរ។
ពេលនេះ កម្លាំងមានសមត្ថកិច្ចជាច្រើននាក់ កំពុងអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ និងកំពុងជម្លៀសមនុស្សចេញផងដែរ៕