[ខេត្តព្រះសីហនុ]÷ យោងតាមការបង្ហោះ របស់លោកឧកញ៉ា ទៀ វិចិត្រ បានសរសេរទាំងស្រុងថា ៖ « តាមសំណូមពររបស់ស្ថានទូតអង់គ្លេស សូមសំណូមពរ កុំឲ្យមានការស៊ែរ ឬផុស រូបភាពសាកសព និស្សិតស្រីជនជាតិអង់គ្លេស ដែលលង់ទឹកទើបនឹងរកឃើញនៅថ្ងៃនេះ !! សូមចូលរួមផងបាទ » ។
រកឃើញហើយ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយនឹងក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា បានស្វែងរកស្ដ្រីជនជាតិអង់គ្លេសដែលមានឈ្មោះ Amelia Bambridge អស់រយៈពេល៧ថ្ងៃ មកដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩នេះ បានជួបប្រទះឃើញសាកសព ស្ដ្រីរងគ្រោះអណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច ( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា ថៃ ខ្ញុំសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផង…។
នារីជនជាតិអង់គ្លេស ដែលបានបាត់ខ្លួនមានឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ មកពីទីក្រុងWorthing (វឺតធីង) នៅភាគខាងលិចនៃទីក្រុង ស៊ូស៊ិក (Sussex) ត្រូវបានគេឃើញចុងក្រោយ នៅក្នុងពិធីជប់លៀងឆ្នេរមួយនៅលើកោះរ៉ុង កាលពីថ្ងៃពុធ ហើយបានបាត់ខ្លួន ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ គិតមកទល់ថ្ងៃនេះមានរយៈពេល៨ថ្ងៃហើយ ។
តែការស្លាប់នេះ មិនទាន់ដឹងជាករណីអ្វីនៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យទៅលើសាកសព ៕