អាជ្ញាធរកូរ៉េខាងជើងកំពុងចាត់វិធានការ ដ៏តឹងរ៉ឹងបំផុតពុំធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបញ្ចេញព័ត៌មានឲ្យដឹងថា នៅកូរ៉េខាងជើងមានអ្នកជំងឺចំនួន ០៨នាក់ហើយបានស្លាប់ដោយសារ មេរោគដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្ទុះឡើងនៃជំងឺ COVID-19 នៅឯទីក្រុងវូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការរាតត្បាតជំងឺនេះភ្លាម រដ្ឋអាជ្ញាកូរ៉េខាងជើង ក៏បានបញ្ជាឲ្យបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ ដោយបានកាត់ផ្តាច់ខ្លួនកាន់តែខ្លាំង ចេញពីពិភពលោកខាងក្រៅ។ កូរ៉េខាងជើងដាក់ចេញថ្មីៗនេះ គឺមានភាពតឹងរ៉ឹងបំផុតពុំមានពីមុនមកឡើយ។ ក្នុងចំណោមវិធានការទាំងនោះ មានដូចជា រាល់ជនបរទេសដែលចូលប្រទេសរបស់ខ្លួន គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៣០ថ្ងៃ។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បានដឹកនាំយុទ្ធនាការប្រឆាំងនឹងមេរោគនេះ យ៉ាងខ្លាំងក្លាផងដែរ។ លើសពីនោះទៀត ក៏មានការចុះត្រួតពិនិត្យសុខភាពប្រជាជនពីផ្ទះមួយ ទៅផ្ទះមួយទៀត ខណៈមានរថយន្តដឹកឧបករណ៍បំពងសំឡេង ដើម្បីណែនាំពលរដ្ឋអំពីការអនុវត្តអនាម័យនៅទូទាំងប្រទេស។ ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងវិញ ក៏កំពុងប្រឈមនឹងការរឹតត្បិតយ៉ាងខ្លាំងណាស់ដែរ។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរប្រទេសនេះ ដាក់ឲ្យនៅដាក់ដោយឡែកពីគេ តាំងពីដើមខែកម្ភៈមកម្ល៉េះ។ ចំពោះអ្នកការទូតប្រចាំទីក្រុងព្យុងយ៉ាង ក៏មានវាសនាមិនខុសពីជនបរទេសដ៏ទៃទៀត ដែលរស់នៅក្នុងទឹកដីកូរ៉េខាងជើងដែរ។ ក្រុមអ្នកការទូតទាំងនោះ មិនត្រូវអនុញ្ញាតដើរហើរជុំវិញទីក្រុងឡើយ ខណៈឯកអគ្គរដ្ឋទូតរុស្ស៊ីបានរិះគន់ស្ថានភាពនោះថា «ជាការកម្ទេចផ្នែកសីលធម៌»។ ការទូតត្រូវបានផ្អាកស្ទើរតែទាំងស្រង់ ដោយគ្មានការប្រជុំ ឬសន្ទនាចរចាជាមួយមន្ត្រីកូរ៉េខាងជើង ឬជាមួយស្ថានទូតដទៃទៀតឡើយ ខណៈដែលការទំនាក់ទំនងជាមួយអាជ្ញាធរ ត្រូវបានកំណត់ត្រឹមការហៅទូរស័ព្ទ ឬតាមប្រអប់សំបុត្រពិសេស៕
You might like
ជាង២ឆ្នាំហើយ រឿងអយុត្តិធម៌ទៅលើជនរងគ្រោះឈ្មោះ ង៉ាន ឧត្តម ត្រូវគេព្រួតវាយស្ទើរស្លាប់បែកក្បាល និងរបួសពេញខ្លួន ករណីហិង្សាដោយចេតនា និងបំផ្លាញទ្រព្យសម្បត្តិ…
Dec 15, 2024
3 views
ពិធីបុណ្យកឋិនទានសាមគ្គីវត្តអង្គ សេរី ស្ថិតនៅភូមិអន្លង់រមៀតឃុំអន្លងរមៀតស្រុកកណ្តាលស្ទឹងខេត្តកណ្តាល
Nov 27, 2024
14 views
ខេត្តត្បូងឃ្មុំ ជាខេត្តទី១១ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ដែលឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីប្រកាសទទួលស្គាល់
Nov 27, 2024
14 views
លោកភោគ វណ្ណថន មេឃុំក្រោលគោស្រុកស្វាយជ្រំុខេត្ត ស្វាយរៀង បានចូលរួមបច្ច័យជួយកសាងវិស័យព្រះពុទ្ធសាសនាជាញឹកញ៉ាប់ជាមួយលោកគ្រូនី សុវណ្ណ មុនី រ៉េត
May 26, 2024
57 views