មនុស្សស្លាប់កើនដល់២,៩៨១នាក់ និងឆ្លងកើនដល់៨០,២៧០ករណីដោយសារ COVID-19

(ប៉េកាំង)៖  ថ្ងៃពុធនេះរដ្ឋាភិបាលចិនបានប្រកាសឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន ៣១ របស់ប្រទេសចិនបានបន្តកើនដល់ ២,៩៨១នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៨០,២៧០ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។

​គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃអង្គារម្សិលមិញនេះ មនុស្សចំនួន ១១៩នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៣៨នាក់បានបាត់បង់ជីវិត។

​មនុស្សសរុប ១៤៣នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់។ តួលេខខាងលើនេះ បានបង្ហាញពីការធ្លាក់ចុះនូវចំនួនមនុស្សស្លាប់ និងឆ្លងប្រចាំថ្ងៃយ៉ាងច្រើនបន្ថែមទៀត នៅទូទាំងប្រទេសចិន៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *