​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៥​នាក់ ជា​បន្តបន្ទាប់ រួម​ជាមួយ​ថ្នាំញៀន​១១​កញ្ចប់​

[​ព្រះសីហនុ​]៖ ពាក់​ពន្ធ័​នឹង​គ្រឿងញៀន​ត្រូវបាន​កម្លាំង​នគរបា​ល​ប្រឆាំង​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ៣​ករណី​៖
-​ករណី​ទី​១ កាលពី​យប់​ទៀបភ្លឺ​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៩ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​(​ស្រី​ម្នាក់​)​នៅ​ភូមិ​៣ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ​។

១. ឈ្មោះ ហ៊ិ​ម វិសាល ភេទ​ប្រុស​អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិ​ប្រាកដ ទីកន្លែង​កំណើត​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​( មាន​ថ្នាំញៀន​០៦ កញ្ចប់​)​។

២.​ឈ្មោះ​ម៉ោញ ឡាត់ ភេទ​ស្រី​អាយុ​២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក ទីកន្លែង​កំណើត ឃុំ​កណ្តោល ស្រុក​ទឹកឈូ​ខេត្ត​កំពត​។

៣.​ឈ្មោះ​លី ហ៊ួ​រ ភេទ​ប្រុស​អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ូតូ ទីកន្លែង​កំណើត​ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះសីហនុ (​មាន​ថ្នាំញៀន​២ កញ្ចប់​) សរុប​ថ្នាំញៀន​ដកហូត​បាន​ជា​វត្ថុតាង​ចំនួន​០៨​កញ្ចប់ (​ធំ​២​កញ្ចប់​)​ទូរស័ព្ទ​១ គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួនទៀត ។​

​ករណី​ទី​២ កាលពី​យប់​រំលង​អាធ្រា​ត្រឆ្លង​ចូល​ថ្ងៃទី​១១​ខែ​កញ្ញា ឆ្នាំ​២០១៩ នៅ​ភូមិ​៣ សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ​ឃាត់ខ្លួន ជនសង្ស័យ​១​នាក់ ឈ្មោះ​.Qu ChenSen ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​កំណើត​ប្រទេស​ចិន ។ វត្ថុតាង​ដកហូត​ជារួម​មាន ម្សៅ​ថ្នាំញៀន​ចំនួន​១ កញ្ចប់​ធំ ទូរស័ព្ទ​២ គ្រឿង​។​

​ករណី​ទី​៣ កាលពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​ជិត​៥​ព្រឹក​នៅ​ភូមិ​៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជន​ជនសង្ស័យ​១​នាក់ ឈ្មោះ​កែវ នេត្រា ភេទ​ប្រុស​អាយុ ១៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​តាម​ឡាន​។ វត្ថុតាង​ដកហូត​រួម​មាន​ម្សៅ​ថ្នាំញៀន​ចំនួន​០២​កញ្ចប់ (​ធំ​១​កញ្ចប់ តូច​១​កញ្ចប់ ,​ទូរស័ព្ទ័​១ គ្រឿង ៕

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *