(ភ្នំពេញ)៖ ចាក់សម្លាប់ស្ត្រីសង្សារជាអ្នកលក់ឡេតាមអនឡាញ ក្នុងវង់ផឹកស៉ី បន្ទាប់មកបុរសជាសង្សារអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ បានកើតឡើងនៅព្រលប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងបុរីលឹម ឈាងហោចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
បន្ទាប់ពីចាក់សម្លាប់សង្សារហើយ បុរសជាឃាតករបានអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែគ្រាន់តែដាច់បំពង់ក មិនទាន់ស្លាប់ទេ ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។ បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា មូលហេតុនៃឃាតកម្មនេះ អាចបណ្តាលមកពីរឿងប្រច័ណ្ឌ។(ព័ត៌មានលម្អិត នឹងជម្រាបជូននាពេលបន្ទាប់)។