(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនៅមុននេះបន្តិចថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។
សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់៕