វៀតណាម ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបរទេសវៀតណាម លោក Le Minh Hoan ថ្លែងថា វៀតណាមត្រូវតែផ្តោតលើគុណភាពទិន្នផលកសិកម្ម ជាជាងផ្តោតលើបរិមាណការផលិត ទើបប្រទេសវៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន ។
នៅឆ្នាំ២០២២ គឺជាឆ្នាំដែលវៀតណាមអាចផលិតទិន្នផលកសិកម្មបានល្អ ប៉ុន្តែការនាំចេញបន្លែ និងផ្លែឈើរបស់វៀតណាមបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារវៀតណាមបានប្រើយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីផ្សារមិនត្រឹមត្រូវ ខណៈកសិករវៀតណាមភាគច្រើនបានផ្តោតទៅលើបរិមាណផលិតទិន្នផលច្រើនជាងគុណភាព ។
កសិករវៀតណាមជាច្រើននាក់បានលួចនាំចេញផលិតផលរបស់ពួកគេតាមច្រកមិនផ្លូវការទៅកាន់ប្រទេសចិន ហេតុនេះហើយទើបធ្វើឱ្យការនាំចេញផ្លែឈើរបស់វៀតណាមធ្លាក់ចុះ ។ កន្លងមក ប្រទេសចិនដែលជាអតិថិជនទិញផ្លែឈើដ៏ធំបំផុតរបស់វៀតណាម បានដាក់កំណត់ឱ្យវៀតណាមផ្តោតលើគុណភាពទិន្នផលរបស់ខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន និងលុបបំបាត់ការនាំចេញលួចលាក់មិនផ្លូវការនានា៕