ពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីអំពី កិច្ចសហប្រតិបត្តិការ រវាងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង នឹង ក្រុមហ៊ុន Unisalon ក្នុងក្របខណ្ឌ័សមាគម (CCA)ក្រោមប្រធានបទ ការគ្រប់គ្រងហាងសាឡន នឹង បច្ចេកវិទ្យាសម័យថ្មី

នារសៀលថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន យូនីសាឡន Unisalon App ដែលមានអាសយដ្ឋានស្ថិតនៅភូមិបានសិទ្ធិ ឃុំ ម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តាល តំណាងដោយលោក ទឹម សារឿន ដែលជាស្ថាបនិកក្រុមហ៊ុន បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងសមាគមជាអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA តំណាងដោយលោក សេង វិច្ឆិរ៉ា ដែលជាសមាជិកក្រុមប្រឹក្សាភិបាល របស់សមាគម ដែលមានអាសយដ្ឋាន ផ្ទះលេខ ១២១ ផ្លូវ ១៦ បុរីពីភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅទីតាំងអគារខេមរៈវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា។

I- គោលបំណងនៃអនុស្សរណៈនេះគឺមានបំណងសហការគ្នា ដើម្បីអោយសេវាកម្ម នឹងផលិតផល គ្រឿងសម្អាង នៅកម្ពុជា មានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានការទទួលស្គាល់ពីមន្រ្តីជំនាញ នឹងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ​។

ដើម្បីដោះស្រាយបញ្ហាសេវាកម្ម barber and salon shop តាមប្រព័ន្ធបចេ្ចកវិទ្យានៅតំបន់អាស៊ី និងធានាអោយបាននូវការចូលរួមអភិវឌ្ឍន៍សេវាកម្មខាងលើ អោយកាន់តែល្អប្រសើរនឹងមានការផ្សព្វផ្សាយតាមប្រព័ន្ធអេឡិចត្រូនិក(យុគសម័យឌីជីថល៤.០) ដែលមានលក្ខណៈស្តង់ដារ នឹងមានវិសាលភាព យ៉ាងទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។

II-ការចូលរួម នឹងតួនាទីរបស់ក្រុមហ៊ុន យូនីសាឡនគឺ

១. Unisalon team អាចបង្កើតសិក្ខាសាលា នឹងចែករំលែក

២. Training នៅក្នុងសមាគម CCA

៣. Unisalon ជួយផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របស់សមាគម CCA

៤. Unisalon ចូលរួមអភិវឌ្ឍន៍សហគមន៍ជាងកាត់សក់

៥. ទៅជាឌីជីថល នឹងនិរន្តរភាព

  1. Unisalon ចូលរួមជួយឧបត្ថម្ភលើកម្មវិធីណាមួយរបស់សមាគម។

III-ការចូលរួម នឹងតួនាទីរបស់ភាគី(ខ)មានដូចជា៖​

១.ផ្តល់កិច្ចសហការលើកិច្ចការច្បាប់ ឯកសារនានា នឹងកិច្ចការពារ

២.ផ្តល់វាសគ្មានចូលរួមចែករំលែក ផ្លូវច្បាប់ ហានិភ័យនានា លើវិស័យគ្រឿងសម្អាងហាងសាឡន នឹងជាងកាត់សក់។

៣.ជួយបង្កើតព្រឹត្តិការណ៍ វគ្គបណ្តុះបណ្តាល សិក្ខាសាលា នឹងកម្មវិធីនានាដើម្បីជួយណែនាំអោយអតិថិជនស្គាល់អែប យូនីសាឡន។

៤.ភាពជាដៃគូរ នឹងគាំទ្រគ្នាចែករំលែកចំនេះដឹង ការគ្រប់គ្រងអែប ទីផ្សារនឹងផ្លូវច្បាប់។

IV.អ្នកចូលរួមទទួលបាននៅ:

១.ទទួលបានចំនេះដឹង អាជីវកម្មគ្រួសារទៅជាបច្ចេកទេសឌីជីដែលទាន់សម័យ

២.យល់ដឹងអំពីការមុខងារសំខាន់ៗរបស់ Unisalon App

៣.យល់ដឹងអំពីដំណោះស្រាយក្នុងការគ្រប់គ្រងជាងសក់នឹងហាងសាឡន តាមបែបបច្ចេកវិទ្យាឌីជីថល

៤.យល់ដឹងអំពីច្បាប់ ពាក់ព័ន្ធនឹងការបើកអាជីវកម្មសាឡននឹងគ្រឿងសម្អាង។

V-វាគ្មិនចូលរួមមាន:

១-លោក សេង វិច្ឆិរ៉ា បានមានមតិស្វាគមន៍បើកកម្មវិធី ធ្វើបទបង្ហាញអំពីសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង CCA ដែលបានបង្កើតឡើងនៅថ្ងៃទី ០១.កុម្ភះ.ឆ្នាំ២០១៩ ដែលត្រូវបានទទួលមុនសិទ្ធិ ពេញសិទ្ធិពីក្រសួងមហាផ្ទៃ។

២-លោក បណ្ឌិត ខាត់ បូរ៉ា បានធ្វើបទបង្ហាញ​ នឹងកង្វល់ក្នុងការគ្រប់គ្រងជាងសក់ នឹងហាង salon អំពី សមត្ថភាពជំនាញ ឬភាពស្ទាត់ជំនាញមានកម្រិត,ផ្តល់ប្រឹក្សាជូនអតិថិជនមានកម្រិត,ផ្តល់សេវាកម្មជូនអតិថិជនមិនទាន់ពេញចិត្ត,ធ្វើទីផ្សារ និងលក់មិនទាន់ខ្លាំង,ការថែរក្សាអតិថិជនចាស់មានកម្រិត,គ្រប់អតិថិជនមិនទាន់បានល្អការរៀនសូត្របន្ត ជាពិសេសមិនសូវពូកែប្រើប្រព័ន្ធបណ្តាយសង្គម នឹងប្រព័ន្ធបច្ចេកវិទ្យាដើម្បីជំនួយដល់ការប្រកបមុខរបរ។​ លោកក៏បានបន្ថែមទៀតថា នឹងមានការប្រកួតម៉ូតសក់ នឹងសម្រស់អាសុីប៉ាសុីហ្វិក លើកទី២៩ ឆ្នាំ២០២៤នាពេលខាងមុខដោយមានការចូលរួមជាច្រើនប្រទេស ដើម្បីចូលរួមបង្ហាញពីទេពកោសល្យរបស់អ្នកទៅកាន់ពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥.១៦ ខែតុលា ឆ្នាំ២០២៤ស្ថិតនៅសណ្ឋាគារ Sun & Moon រាជធានីភ្នំពេញ។

៣-លោក ទឹម សារឿន ស្ថាបនិកក្រុមហ៊ុន Unisalon App បានធ្វើបទបង្ហាញក្រោមប្រធានបទដំណោះស្រាយក្នុងការគ្រប់គ្រងជាងសក់ នឹងហាងសាឡនតាមបែបបច្ចេកវិទ្យាឌីជីថល អំពីបញ្ហារបស់ហាង barber & salon shop គឺ ខ្វះសមត្ថភាព វិជ្ជាជីវៈ លើជំនាញរបស់ខ្លួន,មិនសូវចេះធ្វើទីផ្សារលើប្រព័ន្ធ online,ចេះជំនាញហើយខ្វះសមត្ថភាពបើកហាង,មានហាងតែមិនសូវចេះហៅអតិថិជន,ជួលទីតាំងឡើងថ្លៃរាល់ឆ្នាំ,ប្តូរទីតាំងញឹកញាប់បាត់បង់អតិថិជន នឹងមានហានិភ័យខ្ពស់សំរាប់អ្នកបើកហាងថ្មីថ្មោង។

លោកបានពន្យល់ប្រាប់អំពី Unisalon App គឺជាកម្មវិធីទូរស័ព្ទទំនើបដែលធ្វើបដិវត្តន៍ឧស្សាហកម្មកែសម្ផស្សជា platformមួយ​ ដែលជួយដោះស្រាយបញ្ហា barber and salon shop តាមបែបប្រពន្ធ័បច្ចេកវិទ្យាឌីជីថល។

-Unisalon ចង់ក្លាយជា platform នាំមុខគេមួយដែលជួយលើកកម្រិតស្តង់ដា,គុណភាពក្នុងឧស្សាហកម្ម salon នឹងចង់ក្លាយជាគោលដៅចុងក្រោយសម្រាប់បុគ្គលដែលស្វែងរកសេវាកម្មសាឡន។

-Unisalon មានបេសកកម្មក្នុងការជួយធ្វើអោយការគ្រប់គ្រងហាងសាឡនមានភាពសាមញ្ញ,បង្កើតបទពិសោធថ្មីៗ,ជួយកំណត់នូវគុណភាពស្តង់ដារសេវាកម្មដល់ហាង នឹងផ្តល់ភាពងាយស្រួលនឹងទំនុកចិត្តដល់អ្នកប្រើប្រាស់តាមបច្ចេកវិទ្យា ឌីជីថល។

៤.លោក ផេង សៅឆេង បានធ្វើបទបង្ហាញ នឹងចែករំលែក ពីអាជីវកម្មគ្រួសារទៅជាអាជីវកម្មបែបឌីជីថលក្នុងវិស័យសក់ នឹងសាឡន អោយដឹងពីភាពខុសគ្នារវាង អាជីវកម្មពីមុន នឹងឥឡូវ,ចង់បម្លែងអាជីវកម្មសាឡនពីគ្រូសារ ទៅស្តង់ដារ

-ដោយផ្អែកលើកត្តាទី១:ម្ចាស់អាជីវកម្មខ្លួនឯង គឺត្រូវស្រឡាញ់ពេញចិត្តមុខរបរមួយនេះ,ដាក់ឆន្ទ:ការតស៊ូខិតខំប្រឹងប្រែង ដាក់ចិត្ត ដាក់កាយ,លក្ខណៈសម្បត្តិ គ្មានការដោះសារ ឧស្សាហ៍ ហ៊ាន មិនខ្លាច មិនខ្មាស់គេ,មានចំនេះជំនាញលើវិស័យសាឡន នឹងបន្តរៀនសូត្រជា​ប្រចាំ។

-កត្តាទី២:ការធ្វើទីផ្សារ អនឡាញ បង្កើតទំនាក់ទំនងសង្គម Facebook, TikTok, Telegram, YouTube

អហ្វឡាញ បង្កើតទីតាំងល្អ,បណ្ដាញសមាគម នឹងក្លឹបផ្សេងៗ,រៀបចំសិក្ខាសាលា កម្មវិធីនឹងព្រិត្តិការណ៍ផ្សេងៗ,រក្សាអតិថិជនចាស់ ណែនាំអតិថិជនថ្មី។

-កត្តាទី៣:ការគ្រប់គ្រង សំដៅលើការគ្រប់គ្រងបុគ្គលិក(បែងចែកវេនប្រចាំហាងម៉ោង បំពេញការងារ ភារកិច្ចនឹងការទទួលខុសត្រូវ)ការគ្រប់គ្រងអតិថិជននឹងបញ្ជីសេវាកម្មអតិថិជន(ផ្តោតលើគុណភាព វិជ្ជាជីវៈនឹងក្រមសិលធម៏)ជាពិសេសការគ្រប់គ្រងលើ ហិរញ្ញវត្ថុ(ចំនូល ចំនាយ ចំណេញ,គិតអោយបានល្អិតល្អន់​)។

៥.វាសគ្មិនចុងក្រោយគឺលោកបណ្ឌិត តេង ប៊ុនថុន បានចែករំលែកនៅចំនុចរសើបនឹងក្តៅគគុគធំបំផុតនោះគឺអំពីឯកសារពាក់ព័ន្ធផ្លូវច្បាប់អ្វីខ្លះនៅក្នុងការបើកអាជីវកម្មគ្រឿងសម្អាង នឹងហាងសាឡន?ព្រោះបច្ចុប្បន្នដូចយើងឃើញស្រាប់ថា ហាងកាឡមួយចំនួនតូចដែលមិនបានសុំច្បាប់អនុញ្ញាតត្រឹមនោះ ត្រូវបាន សមត្ថកិច្ចនឹងស្ថាប័នពាក់ព័ន្ធចុះបង្ក្រាបជាបន្តបន្ទាប់។ បន្ថែមលើសពីនេះទៀត លោក បណ្ឌិត តេង ប៊ុនថុន ក៏បានចែករំលែកអំពីគោលបំណងនៃការចុះMOU គឺដើម្បីដោះស្រាយបញ្ហាសេវាកម្ម barber and salon shop តាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់អាសុី នឹងធានាអោយបាននូវការចូលរួមអភិវឌ្ឍន៍សេវាកម្មខាងលើ អោយបានកាន់តែល្អប្រសើរ នឹងមានផ្សព្វផ្សាយតាមរយៈប្រព័ន្ធអេឡិចត្រូនិកដែលមានលក្ខណៈស្តង់ដារ នឹងមានវិសាលភាព យ៉ាងទូលំទូលាយទូទាំងព្រះរាជាណាចក្រកម្ពុជា។​

ជាចុងក្រោយបន្ទាប់ពីការធ្វើបទបង្ហាញរួចគឺជាពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីអំពី កិច្ចសហប្រតិបត្តិការ រវាងសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង នឹង ក្រុមហ៊ុន Unisalon ក្នុងក្របខណ្ឌ័សមាគម (CCA)ក្រោមប្រធានបទ (ការគ្រប់គ្រងហាងសាឡន នឹង បច្ចេកវិទ្យាសម័យថ្មី)ត្រូវបានបញ្ចប់ក៏មានការថតរូបទុក្ខជា អនុស្សាវរីយ៍ នឹងចែកនូវ ប័ណ្ណសរសើរជួនដល់វាសគ្មិដែលពោពេញដោយសមត្ថភាព។

 

 

You might like

About the Author: admin

Leave a Reply

Your email address will not be published. Required fields are marked *